khmer eng
  • លោកជំទាវ រត្ន ឆវីលក្ខណ៍ នាំយកទេយ្យទាន របស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ប្រគេនព្រះសង្ឃនៅវត្តមង្គលសត្ថាវ័ន្ត(ហៅវត្តព្រែកតាគង់)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយលោកជំទាវ រត្ន ឆវីលក្ខណ៍ អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ របស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ទៅប្រគេនព្រះសង្ឃគង់នៅវត្តមង្គលសត្ថាវ័ន្ត(ហៅវត្តព្រែកតាគង់) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ទាំងអស់នោះរួមមាន៖ អង្ករ ១០០គីឡូ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេស ស្ករស ០១បាវ ត្រីខ ០១កេស មី ០៥កេស និងបច្ច័យចំនួន ២,៧៨០,០០០រៀល(ពីរលាន ប្រាំពីរសែន ប្រាំបីម៉ឺនរៀល)៕

    ប្រភព៖នាយកដ្ឋានព័តមាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail